គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ជារបស់ឯកជន មិនមែនជារបស់រដ្ឋនោះទេ សូមបងប្អូនជាប្រជាពលរដ្ឋកុំយល់ច្រឡំ។                រាល់ចម្ងល់ ឬបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុនេះ សាធារណជនអាចទូរស័ព្ទ មកកាន់គ្រឹះស្ថានរបស់យើងខ្ញុំ ជារៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច មកកាន់លេខទូរស័ព្ទ ខ្សែទី១៖ ០១០ ៨៤ ៣៣៣៣ និងខ្សែទី២៖ ០១០ ៥៨ ៣៣៣៣។

ផលិតផល ឥណទានបន្ទាន់


        ផលិតផលនេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងដើម្បីផ្តល់ឥណទានទៅឱ្យអតិថិជនដែលត្រូវការខ្ចីប្រាក់បន្ទាន់ និងយកទៅប្រើប្រាស់ក្នុងរយៈពេលមួយខ្លី នៅពេលដែលជួបបញ្ហាដោយគ្រោះធម្មជាតិ និងគ្រោះថ្នាក់ ឬឧបទ្ទវហេតុផ្សេងៗដោយចៃដន្យ ។

លក្ខខណ្ឌឥណទានដែលអតិថិជនទទួលបាន៖

ប្រភេទឥណទាន ទំហំឥណទាន អត្រាការប្រាក់ រយៈពេលខ្ចី
ឥណទានឯកត្តជន ១០០,០០០ រៀល ដល់ ១,២០០,០០០ រៀល ១.៥% ក្នុង១ខែ ៤ ខែ ដល់ ៦ ខែ

អត្ថប្រយោជន៍អតិថិជនទទួលបាន៖

ផលិតផលឥណទានបន្ទាន់របស់សហគ្រិនភាព ផ្តល់ជូននូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួនដល់អតិថិជន រួមមាន៖

 • អតិថិជនអាចជ្រើសរើសយកប្រាក់ឥណទានជាប្រាក់រៀល ហើយអាចខ្ចីជាឥណទានឯកត្តជន។
 • អតិថិជនអាចទទួលប្រាក់ឥណទាននេះបានក្នុងថ្ងៃដែលបានស្នើសុំដាក់ពាក្យសុំខ្ចីប្រាក់។
 • អតិថិជនអាចខ្ចីទំហំឥណទានចាប់ពី ១០០.០០០រៀល ដល់ ១.២០០.០០០រៀល។
 • អតិថិជនអាចទទួលបានអត្រាការប្រាក់សមរម្យ និងគណនាការប្រាក់ទៅលើប្រាក់ដើមដែលកំពុងជំពាក់តែប៉ុណ្ណោះ។
 • អតិថិជនអាចជ្រើសរើសក្នុងការ បើកប្រាក់ និងសងប្រាក់ នៅតាមការិយាល័យសហគ្រិនភាពដែលនៅជិត ឬនៅទីលំនៅដ្ឋានរបស់អតិថិជនផ្ទាល់។
 • អថិជនអាចខ្ចីប្រាក់ឥណទានមានរយៈពេលវែងចាប់ពី ៤ខែ ដល់ ៦ខែ។
 

លក្ខណៈសម្បត្តិអតិថិជនដែលអាចទទួលឥណទាន៖

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហគ្រិនភាព ម៉ាយក្រូហ្វាយនែន ភីអ៊ីលស៊ី បានផ្តល់ឥណទានជូនប្រជាជនកម្ពុជាគ្រប់រូបដែលជាពលរដ្ឋសកម្ម ឬនិតិជន ដែលមានសិទ្ធិប្រកបការងារតាម ផ្លូវច្បាប់ ដែលមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

 • ជានិតិជនមានអាយុពី ១៨ ដល់ ៦៥ ឆ្នាំ ដែលមានសិទ្ធិប្រកបការងារតាមផ្លូវច្បាប់។
 • មានប្រវត្តិ និងអត្តចរិតល្អ ដែលអាចជឿទុកចិត្តបាន។
 • ធានាផ្ដល់ព័ត៌មានជូន សហគ្រិនភាព បានត្រឹមត្រូវច្បាស់លាស់គ្រប់គ្រាន់។
 • មិនជាប់ពិរុទ្ធ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ។
 • មានទីលំនៅអចិន្ត្រៃយ៍ដែលស្ថិតក្នុងតំបន់ប្រតិបត្តិការរបស់សាខា សហគ្រិនភាព ហើយមានលិខិតសម្គាល់អត្តសញ្ញាណដូចជា៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ លិខិតឆ្លងដែន សំបុត្របញ្ជាក់កំណើត លិខិតបញ្ជាក់ទីលំនៅ...។ល។
 • មានមុខរបរ និង ប្រាក់ចំណូលច្បាស់លាស់ ដែលបង្ហាញពីលទ្ធភាពអាចសងបំណុលបានគ្រប់ចំនួនវិញ។
 • យល់ច្បាស់រាល់ប្រការ លក្ខខណ្ឌ និងនីតិវិធីឥណទានរបស់ សហគ្រិនភាព។
 • មានការព្រមព្រៀងជាមុនគ្រប់ចំណុចលើរាល់លិខិតស្នាម និងផ្ដិតមេដៃស្នាមនៅចំពោះមុខបុគ្គលិក សហគ្រិនភាព។
 • គោរពកាតព្វកិច្ចរបស់ខ្លួន និងលក្ខខណ្ឌទាំងឡាយដែលមានចែងក្នុងកិច្ចសន្យា។

ត្រលប់ក្រោយ

ដៃគូសហការ