គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ជារបស់ឯកជន មិនមែនជារបស់រដ្ឋនោះទេ សូមបងប្អូនជាប្រជាពលរដ្ឋកុំយល់ច្រឡំ។                រាល់ចម្ងល់ ឬបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុនេះ សាធារណជនអាចទូរស័ព្ទ មកកាន់គ្រឹះស្ថានរបស់យើងខ្ញុំ ជារៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច មកកាន់លេខទូរស័ព្ទ ខ្សែទី១៖ ០១០ ៨៤ ៣៣៣៣ និងខ្សែទី២៖ ០១០ ៥៨ ៣៣៣៣។

ឥណទានសហគ្រិនខ្នាតតូច


        ផលិតផលនេះត្រូវបានបង្កើតឡើង ដើម្បីជួយលើកកម្ពស់វិស័យវិនិយោគទុនក្នុងស្រុក ដូចជាការធ្វើអាជីវកម្មលក់ដូរ និង ជំនួញលើសេវាកម្មផ្សេងៗ និងមុខរបរផ្សេងៗទៀតទៅដល់អាជីវករ និងអ្នកវិនិយោគខ្នាតតូច និងមធ្យមផងដែរ ដែលត្រូវការដើមទន់ច្រើនជាង ឬស្មើ ២០.០០០.០០០រៀល ដើម្បីចំណាយទៅលើសកម្មភាពអាជីវកម្មរបស់ខ្លួន ក្នុងការបង្កើនប្រាក់ចំណូលជារៀងរាល់ថ្ងៃ។

លក្ខខណ្ឌឥណទានដែលអតិថិជនទទួលបាន៖

ប្រភេទឥណទាន ទំហំឥណទាន អត្រាការប្រាក់ រយៈពេលខ្ចី
ឥណទានឯកត្តជន ២០,០០០,០០០រៀល ដល់ ៤០,០០០,០០០ រៀល ១.៥% ក្នុង១ខែ ៤ ខែ ដល់ ៣៦ ខែ

អត្ថប្រយោជន៍អតិថិជនទទួលបាន៖

ផលិតផលឥណទានសហគ្រាសខ្នាតតូចរបស់សហគ្រិនភាព ផ្តល់ជូននូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួនដល់អតិថិជនរួមមាន៖

  • អតិថិជនអាចជ្រើសរើសយកប្រាក់ឥណទានជាប្រាក់រៀល ហើយអាចខ្ចីជាឥណទានឯកត្តជន។
  • អតិថិជនអាចខ្ចីទំហំឥណទានចាប់ពី ២០.០០.០០០រៀល ដល់ ៤០.០០០.០០០រៀល។
  • អតិថិជនអាចទទួលបានអត្រាការប្រាក់សមរម្យ និងគណនាការប្រាក់ទៅលើប្រាក់ដើមដែលកំពុងជំពាក់តែប៉ុណ្ណោះ។
  • អតិថិជនអាចជ្រើសរើសក្នុងការ បើកប្រាក់ និងសងប្រាក់ នៅតាមការិយាល័យសហគ្រិនភាពដែលនៅជិត ឬនៅទីលំនៅដ្ឋានរបស់អតិថិជនផ្ទាល់។
  • អថិជនអាចខ្ចីប្រាក់ឥណទានមានរយៈពេលវែងចាប់ពី ៤ខែ ដល់ ៣៦ខែ។
  • របៀបសងមានភាពបត់បែនទៅតាមតម្រូវការ និងលំហូរសាច់ប្រាក់នៃមុខរបររបស់អតិថិជន។
 

លក្ខណៈសម្បត្តិអតិថិជនដែលអាចទទួលឥណទាន៖

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហគ្រិនភាព ម៉ាយក្រូហ្វាយនែន ភីអ៊ីលស៊ី បានផ្តល់ឥណទានជូនប្រជាជនកម្ពុជាគ្រប់រូបដែលជាពលរដ្ឋសកម្ម ឬនិតិជន ដែលមានសិទ្ធិប្រកបការងារតាម ផ្លូវច្បាប់ ដែលមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

  • ជានិតិជនមានអាយុពី ១៨ ដល់ ៦៥ ឆ្នាំ ដែលមានសិទ្ធិប្រកបការងារតាមផ្លូវច្បាប់។
  • មានប្រវត្តិ និងអត្តចរិតល្អ ដែលអាចជឿទុកចិត្តបាន។
  • ធានាផ្ដល់ព័ត៌មានជូន សហគ្រិនភាព បានត្រឹមត្រូវច្បាស់លាស់គ្រប់គ្រាន់។
  • មិនជាប់ពិរុទ្ធ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ។
  • មានទីលំនៅអចិន្ត្រៃយ៍ដែលស្ថិតក្នុងតំបន់ប្រតិបត្តិការរបស់សាខា សហគ្រិនភាព ហើយមានលិខិតសម្គាល់អត្តសញ្ញាណដូចជា៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ លិខិតឆ្លងដែន សំបុត្របញ្ជាក់កំណើត លិខិតបញ្ជាក់ទីលំនៅ...។ល។
  • មានមុខរបរ និង ប្រាក់ចំណូលច្បាស់លាស់ ដែលបង្ហាញពីលទ្ធភាពអាចសងបំណុលបានគ្រប់ចំនួនវិញ។
  • យល់ច្បាស់រាល់ប្រការ លក្ខខណ្ឌ និងនីតិវិធីឥណទានរបស់ សហគ្រិនភាព។
  • មានការព្រមព្រៀងជាមុនគ្រប់ចំណុចលើរាល់លិខិតស្នាម និងផ្ដិតមេដៃស្នាមនៅចំពោះមុខបុគ្គលិក សហគ្រិនភាព។
  • គោរពកាតព្វកិច្ចរបស់ខ្លួន និងលក្ខខណ្ឌទាំងឡាយដែលមានចែងក្នុងកិច្ចសន្យា។

ត្រលប់ក្រោយ

ដៃគូសហការ