គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ជារបស់ឯកជន មិនមែនជារបស់រដ្ឋនោះទេ សូមបងប្អូនជាប្រជាពលរដ្ឋកុំយល់ច្រឡំ។                រាល់ចម្ងល់ ឬបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុនេះ សាធារណជនអាចទូរស័ព្ទ មកកាន់គ្រឹះស្ថានរបស់យើងខ្ញុំ ជារៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច មកកាន់លេខទូរស័ព្ទ ខ្សែទី១៖ ០១០ ៨៤ ៣៣៣៣ និងខ្សែទី២៖ ០១០ ៥៨ ៣៣៣៣។

ឥណទាន កសិកម្ម


        ផលិតផលនេះត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់វិស័យកសិកម្មក្នុងស្រុក និងតម្រូវការរបស់អតិថិជិជនដែលកំពុងប្រកបរបរកសិកម្មដូចជា កសិកម្មធ្វើស្រែ ចំការ ចិញ្ចឹមសត្វ នេសាទ និងសប្បកម្មធ្វើអំពីវាយនភណ្ឌ(សរសៃអំបោះ) ឈើ ដី ដែក និងកសិកម្មផ្សេងៗទៀត ដោយការប្រមូលផលត្រូវបានលក់ដោយផ្ទាល់ទៅកាន់ឈ្មួញ ផលិតករ និងជាក្រុមហ៊ុនផលិតកម្មលើផលិតផលកសិកម្មដ៏ទៃទៀតដែលបានបង្ហាញពីប្រាក់ចំណូលច្បាស់លាស់។

លក្ខខណ្ឌឥណទានដែលអតិថិជនទទួលបាន៖

ប្រភេទឥណទាន ទំហំឥណទាន អត្រាការប្រាក់ រយៈពេលខ្ចី
ឥណទានក្រុម ១០០,០០០ រៀល ដល់ ១,៥០០,០០០ រៀល ១.៥% ក្នុង១ខែ ៤ ខែ ដល់ ១២ ខែ
ឥណទានឯកត្តជន ១០០,០០០ រៀល ដល់ ២០,០០០,០០០ រៀល ១.៥% ក្នុង១ខែ ៤ ខែ ដល់ ៣៦ ខែ

អត្ថប្រយោជន៍អតិថិជនទទួលបាន៖

ផលិតផលឥណទានកសិកម្មរបស់សហគ្រិនភាព ផ្តល់ជូននូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួនដល់អតិថិជន រួមមាន៖

  • អតិថិជនអាចជ្រើសរើសយកប្រាក់ឥណទានជាប្រាក់រៀល ហើយអាចខ្ចីជា ឥណទានក្រុម និងឥណទានឯកត្តជន។
  • អតិថិជនអាចខ្ចីជាឥណទានក្រុមចាប់ពី ២នាក់ ទៅ ៥នាក់ ទំហំឥណទានចាប់ពី ១០០.០០០រៀល ដល់ ១.៥០០.០០០រៀល។
  • អតិថិជនអាចខ្ចីជាឥណទានឯកត្តជន ទំហំឥណទានចាប់ពី ១០០.០០០រៀល ដល់ ២០.០០០.០០០រៀល។
  • អតិថិជនអាចទទួលបានអត្រាការប្រាក់សមរម្យ និងគណនាការប្រាក់ទៅលើប្រាក់ដើមដែលកំពុងជំពាក់តែប៉ុណ្ណោះ។
  • អតិថិជនអាចជ្រើសរើសក្នុងការ បើកប្រាក់ និងសងប្រាក់ នៅតាមការិយាល័យសហគ្រិនភាពដែលនៅជិត ឬនៅទីលំនៅដ្ឋានរបស់អតិថិជនផ្ទាល់។
  • អថិជនអាចខ្ចីប្រាក់ឥណទានមានរយៈពេលវែងចាប់ពី ៤ខែ ដល់ ៣៦ខែ។
  • របៀបសងមានភាពបត់បែនទៅតាមតម្រូវការ និងលំហូរសាច់ប្រាក់នៃមុខរបររបស់អតិថិជន។
 

លក្ខណៈសម្បត្តិអតិថិជនដែលអាចទទួលឥណទាន៖

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហគ្រិនភាព ម៉ាយក្រូហ្វាយនែន ភីអ៊ីលស៊ី បានផ្តល់ឥណទានជូនប្រជាជនកម្ពុជាគ្រប់រូបដែលជាពលរដ្ឋសកម្ម ឬនិតិជន ដែលមានសិទ្ធិប្រកបការងារតាម ផ្លូវច្បាប់ ដែលមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

  • ជានិតិជនមានអាយុពី ១៨ ដល់ ៦៥ ឆ្នាំ ដែលមានសិទ្ធិប្រកបការងារតាមផ្លូវច្បាប់។
  • មានប្រវត្តិ និងអត្តចរិតល្អ ដែលអាចជឿទុកចិត្តបាន។
  • ធានាផ្ដល់ព័ត៌មានជូន សហគ្រិនភាព បានត្រឹមត្រូវច្បាស់លាស់គ្រប់គ្រាន់។
  • មិនជាប់ពិរុទ្ធ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ។
  • មានទីលំនៅអចិន្ត្រៃយ៍ដែលស្ថិតក្នុងតំបន់ប្រតិបត្តិការរបស់សាខា សហគ្រិនភាព ហើយមានលិខិតសម្គាល់អត្តសញ្ញាណដូចជា៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ លិខិតឆ្លងដែន សំបុត្របញ្ជាក់កំណើត លិខិតបញ្ជាក់ទីលំនៅ...។ល។
  • មានមុខរបរ និង ប្រាក់ចំណូលច្បាស់លាស់ ដែលបង្ហាញពីលទ្ធភាពអាចសងបំណុលបានគ្រប់ចំនួនវិញ។
  • យល់ច្បាស់រាល់ប្រការ លក្ខខណ្ឌ និងនីតិវិធីឥណទានរបស់ សហគ្រិនភាព។
  • មានការព្រមព្រៀងជាមុនគ្រប់ចំណុចលើរាល់លិខិតស្នាម និងផ្ដិតមេដៃស្នាមនៅចំពោះមុខបុគ្គលិក សហគ្រិនភាព។
  • គោរពកាតព្វកិច្ចរបស់ខ្លួន និងលក្ខខណ្ឌទាំងឡាយដែលមានចែងក្នុងកិច្ចសន្យា។

ត្រលប់ក្រោយ

ដៃគូសហការ