គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ជារបស់ឯកជន មិនមែនជារបស់រដ្ឋនោះទេ សូមបងប្អូនជាប្រជាពលរដ្ឋកុំយល់ច្រឡំ។                រាល់ចម្ងល់ ឬបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុនេះ សាធារណជនអាចទូរស័ព្ទ មកកាន់គ្រឹះស្ថានរបស់យើងខ្ញុំ ជារៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច មកកាន់លេខទូរស័ព្ទ ខ្សែទី១៖ ០១០ ៨៤ ៣៣៣៣ និងខ្សែទី២៖ ០១០ ៥៨ ៣៣៣៣។

ផលិតផល និងសេវាកម្ម


ឥណទាន កសិកម្ម

ផលិតផលនេះត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់វិស័យកសិកម្មក្នុងស្រុក និងតម្រូវការរបស់អតិថិជិជនដែលកំពុងប្រកបរបរកសិកម្មដូចជា កសិកម្មធ្វើស្រែ ចំការ ចិញ្ចឹមសត្វ នេសាទ និងសប្បកម្មធ្វើអំពីវាយនភណ្ឌ(សរសៃអំបោះ) ឈើ ដី ដែក និងកសិកម្មផ្សេងៗទៀត ដោយការប្រមូលផលត្រូវបានលក់ដោយផ្ទាល់ទៅកាន់ឈ្មួញ ផលិតករ និងជាក្រុមហ៊ុនផលិតកម្មលើផលិតផលកសិកម្មដ៏ទៃទៀតដែលបានបង្ហាញពីប្រាក់ចំណូលច្បាស់លាស់។

អានបន្ថែម

ឥណទានសហគ្រិនខ្នាតតូចបំផុត

ផលិតផលនេះត្រូវបានបង្កើតឡើង ដើម្បីជួយលើកកម្ពស់វិស័យវិនិយោគទុនក្នុងស្រុក ដូចជាការធ្វើអាជីវកម្ម លក់ដូរ និង ជំនួញលើសេវាកម្មផ្សេងៗ និងមុខរបរផ្សេងៗទៀតទៅដល់អាជីវករ និងអ្នកវិនិយោគខ្នាតតូច និងមធ្យម ដែលត្រូវការដើមទន់ដើម្បីចំណាយទៅលើសកម្មភាពអាជីវកម្មរបស់ខ្លួនក្នុងការបង្កើនប្រាក់ចំណូលជារៀងរាល់ថ្ងៃ។

អានបន្ថែម

ឥណទានសហគ្រិនខ្នាតតូច

ផលិតផលនេះត្រូវបានបង្កើតឡើង ដើម្បីជួយលើកកម្ពស់វិស័យវិនិយោគទុនក្នុងស្រុក ដូចជាការធ្វើអាជីវកម្មលក់ដូរ និង ជំនួញលើសេវាកម្មផ្សេងៗ និងមុខរបរផ្សេងៗទៀតទៅដល់អាជីវករ និងអ្នកវិនិយោគខ្នាតតូច និងមធ្យមផងដែរ ដែលត្រូវការដើមទន់ច្រើនជាង ឬស្មើ ២០.០០០.០០០រៀល ដើម្បីចំណាយទៅលើសកម្មភាពអាជីវកម្មរបស់ខ្លួន ក្នុងការបង្កើនប្រាក់ចំណូលជារៀងរាល់ថ្ងៃ។

អានបន្ថែម

ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន

ផលិតផលនេះត្រូវបានបង្កើតឡើង ដើម្បីផ្តល់ឥណទានទៅឱ្យអតិថិជនក្នុងគោលបំណងយកទៅទិញសំភារៈ និងឧបករណ៍ប្រើប្រាស់ផ្សេងៗ សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនមិនមែនសម្រាប់គោលបំណងយកប្រកបអាជីវកម្ម ឬមុខរបរដើម្បីរកប្រាក់ចំណូលឡើយ។ ហើយប្រភេទឥណទាននេះត្រូវបានសិក្សាពីប្រាក់ចំណូល ឬប្រភពចំណូលនៃការអាជីវកម្ម ឬមុខរបរសំខាន់ៗដែលអាចសងប្រាក់ឥណទានបាន។

អានបន្ថែម

ផលិតផល ឥណទានកែលម្អផ្ទះ

ផលិតផលនេះត្រូវបានបង្កើតឡើង ដើម្បីផ្តល់ឥណទានទៅឱ្យអតិថិជនក្នុងគោលបំណងយកទៅប្រើប្រាស់ ក្នុងការសាងសង់ ឬ កែលម្អ ផ្ទះ អាគារ និងការសាងសង់ផ្សេងៗ ដែលប្រើប្រាស់ជាលក្ខណៈផ្ទាល់ខ្លួន និងសាងសង់ ឬកែលម្អសម្រាប់ជួល។

អានបន្ថែម

ផលិតផល ឥណទានបន្ទាន់

ផលិតផលនេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងដើម្បីផ្តល់ឥណទានទៅឱ្យអតិថិជនដែលត្រូវការខ្ចីប្រាក់បន្ទាន់ និងយកទៅប្រើប្រាស់ក្នុងរយៈពេលមួយខ្លី នៅពេលដែលជួបបញ្ហាដោយគ្រោះធម្មជាតិ និងគ្រោះថ្នាក់ ឬឧបទ្ទវហេតុផ្សេងៗដោយចៃដន្យ ។

អានបន្ថែម

ដៃគូសហការ