គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ជារបស់ឯកជន មិនមែនជារបស់រដ្ឋនោះទេ សូមបងប្អូនជាប្រជាពលរដ្ឋកុំយល់ច្រឡំ។                រាល់ចម្ងល់ ឬបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុនេះ សាធារណជនអាចទូរស័ព្ទ មកកាន់គ្រឹះស្ថានរបស់យើងខ្ញុំ ជារៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច មកកាន់លេខទូរស័ព្ទ ខ្សែទី១៖ ០១០ ៨៤ ៣៣៣៣ និងខ្សែទី២៖ ០១០ ៥៨ ៣៣៣៣។

សេចក្តីជូនដំណឹង


        គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហគ្រិនភាព ម៉ាយក្រូហ្វាយនែន ភីអិលស៊ី មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា៖ ក្នុងគោលដៅពង្រឹងកិច្ចការពារអតិថិជនដែលបានប្រើប្រាស់សេវាហិរញ្ញវត្ថុ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហគ្រិនភាព ម៉ាយក្រូហ្វាយនែន ភីអិលស៊ី បានបង្កើតក្រុមគាំពារអតិថិជន និងបានរៀបចំក្រុមការងារទទួលហៅទូរស័ព្ទពីសាធារណជនដែលមានចម្ងល់ ឬបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុនេះ។

        សាធារណជនអាចទូរស័ព្ទ មកកាន់គ្រឹះស្ថានរបស់យើងខ្ញុំ ជារៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច មកកាន់លេខទូរស័ព្ទដូចខាងក្រោម៖

  • - ខ្សែទី១៖ ០១០ ៨៤ ៣៣៣៣
  • - ខ្សែទី២៖ ០១០ ៥៨ ៣៣៣៣

ក្រុមការងារគាំពារអតិថិជនរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហគ្រិនភាព ម៉ាយក្រូហ្វាយនែន ភីអិលស៊ី នឹងរង់ចាំទទួលការហៅទូរស័ព្ទចូល របស់លោកអ្នក ដោយក្តីសោមនស្សរីករាយ។

អាស្រ័យដូចបានជម្រាបជូនក្នុងកម្មវត្ថុដែលបានចែងខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជា ព័ត៌មាន។

សូមអរគុណ!

 

ដៃគូសហការ