គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ជារបស់ឯកជន មិនមែនជារបស់រដ្ឋនោះទេ សូមបងប្អូនជាប្រជាពលរដ្ឋកុំយល់ច្រឡំ។                រាល់ចម្ងល់ ឬបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុនេះ សាធារណជនអាចទូរស័ព្ទ មកកាន់គ្រឹះស្ថានរបស់យើងខ្ញុំ ជារៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច មកកាន់លេខទូរស័ព្ទ ខ្សែទី១៖ ០១០ ៨៤ ៣៣៣៣ និងខ្សែទី២៖ ០១០ ៥៨ ៣៣៣៣។

គណៈគ្រប់គ្រង


លោកស្រី គួន ធីតា

ប្រធាននាយិការប្រតិបត្តិ

លោកស្រី គួន ធីតា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ផ្នែកហិរញ្ញវុត្ថុ ក្នុងឆ្នាំ២០០៦ និងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ផ្នែកគ្រប់គ្រងអាជីវកម្ម នៅពីសាកលវិទ្យាល័យ ជាតិគ្រប់គ្រង ក្នុងឆ្នាំ២០០៤។ លោកស្រី ធ្លាប់បានចូលរួមការបណ្តុះបណ្តាល និងជំនាញជាច្រើន ព្រមទាំងជាថ្នាក់គ្រប់គ្រងជាន់ខ្ពស់ ក៏ដូចជាពាណិជ្ជករមួយរូបដែលមានទុនវិនិយោគទៅលើក្រុមហ៊ុនផ្សេងៗជាច្រើន។

លោក ខេន រតនា

អនុប្រធាននាយកប្រតិបត្តិ

លោក ខេន រតនា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ផ្នែកច្បាប់ឯកជន និងវិទ្យាសាស្រ្តនយោបាយ ពីសាកលវិទ្យាល័យបៀលប្រាយ ក្នុងឆ្នាំ២០១៣ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកគ្រប់គ្រងអាជីវកម្ម និងគ្រប់គ្រងធនធានមនុស្ស ពីសាកលវិទ្យាល័យ វេទមហាឫសី ក្នុងឆ្នាំ២០០៤។ លោកធ្លាប់បានចូលរួមការបណ្តុះបណ្តាលវគ្គជំនាញជាច្រើនទាក់ទងទៅនឹងប្រតិបត្ដិការឥណទាន និងជំនាញគ្រប់គ្រងផ្សេងៗទៀត។ លើសពីនេះទៅទៀតលោកមានបទពិសោធន៏ការងារជាច្រើនចាប់តាំងពីឆ្នាំ២០០៥ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។

លោក ធឿន សុធា

ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា

លោក ធឿន សុធា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ក្នុងឆ្នាំ២០០៩។ ក្រៅពីជំនាញបច្ចេកទេសផ្នែកព័ត៌មានវិទ្យា លោកធ្លាប់បានចូលរួមការបណ្តុះបណ្តាលនូវជំនាញ ភាពជាអ្នកដឹកនាំ ការហ្វឹកហ្វឺនគ្រូបង្គោល ការគ្រប់គ្រងផែនការអាជីវកម្ម និងជំនាញផ្សេងៗជាច្រើនទៀត។ ជាមួយគ្នានេះ លោកមានបទពិសោធន៍ការងារជាច្រើនឆ្នាំលើការគ្រប់គ្រងបណ្តាញព័ត៌មានវិទ្យា និងការគ្រប់គ្រងប្រព័ន្ធធនាគារស្នូលក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។

លោក ផាត់ សៅមុនី

អនុប្រធាននាយកដ្ឋានប្រតិបត្តការ

លោក ផាត់ សៅមុនី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ២០១៣ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគណនេយ្យនៅសាកលវិទ្យាល័យ វេទមហាឫសី ក្នុងឆ្នាំ២០០៥។ លើសពីនេះទៅទៀតលោកបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលជំនាញជាច្រើនទាក់ទងនឹងប្រតិបត្ដិការឥណទាន និងវិស័យមីក្រូហិរញ្ញវត្ថុ។ មុនពេលលោកចូលបម្រើការងារឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហគ្រិនភាព លោកមានបទពិសោធន៍ការងារជាច្រើនឆ្នាំចាប់តាំងពីឆ្នាំ២០០៥ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ជាមន្ត្រីឥណទាន សវនករផ្ទៃក្នុង និងសវនករផ្ទៃក្នុងជាន់ខ្ពស់។ លោកបានចូលបម្រើការងារឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហគ្រិនភាព ក្នុងឆ្នាំ២០១៥ ជាអនុប្រធាននាយកដ្ឋានប្រតិបត្តិការ។

ដៃគូសហការ