គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ជារបស់ឯកជន មិនមែនជារបស់រដ្ឋនោះទេ សូមបងប្អូនជាប្រជាពលរដ្ឋកុំយល់ច្រឡំ។                រាល់ចម្ងល់ ឬបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុនេះ សាធារណជនអាចទូរស័ព្ទ មកកាន់គ្រឹះស្ថានរបស់យើងខ្ញុំ ជារៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច មកកាន់លេខទូរស័ព្ទ ខ្សែទី១៖ ០១០ ៨៤ ៣៣៣៣ និងខ្សែទី២៖ ០១០ ៥៨ ៣៣៣៣។

ប្រវត្តិស្ថាប័ន


        គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហគ្រិនភាព ម៉ាយក្រូហ្វាយនែន ភីអិលស៊ី មានប្រវត្តិចេញពីអង្គការក្រៅរដ្ឋាភិបាល ហើយបានចាប់ផ្តើមធ្វើសកម្មភាពផ្តល់សេវាហិរញ្ញវត្ថុរបស់ខ្លួនដែលមានលិខិតអនុញ្ញាតពីក្រសួងមហាផ្ទៃលេខ ១១២៨.សជណ ចុះនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១១ ក្នុងការ​ផ្តល់សេវាមីក្រូហិរញ្ញវត្ថុ។ ហើយ សហគ្រិនភាព បានទទួលអាជ្ញាប័ណ្ណជាផ្លូវការ ជាគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជាលេខ ម.ហ.៥១ ចុះថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៥​ ក្នុងការធ្វើប្រតិបត្តិការផ្តល់សេវាហិរញ្ញវត្ថុ ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមសហគមន៍ឲ្យបានកាន់តែប្រសើរឡើង និងដើម្បីជាការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមទាំងមូល។

ទស្សនៈវិស័យ

ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេផ្នែកសេវាហិរញ្ញវត្ថុ ដើម្បីលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងសង្គមកម្ពុជា ប្រកបដោយសុខុមាលភាព និងនិរន្តរភាព ។

បេសកម្ម

ជាស្ថាប័នមីក្រូហិរញ្ញវត្ថុមួយដែលផ្តល់សេវាហិរញ្ញវត្ថុខ្នាតតូចបំផុត តូច និងមធ្យមប្រកបដោយវិជ្ជាជីវៈ និងតម្លាភាពខ្ពស់ដល់ប្រជាពលរដ្ឋសកម្មផ្នែកសេដ្ឋកិច្ចឲ្យប្រើប្រាស់ចំគោលដៅ ដើម្បីក្លាយជាសហគ្រិនជោគជ័យ ។ គុណតម្លៃស្នូលរបស់បុគ្គលិក៖

  • ភាពស្មោះត្រង់
  • វិន័យ
  • ឆន្ទៈការងារ
  • សមត្ថភាព
  • ការងារជាក្រុម។

ដៃគូសហការ